(ព្រុចស៊ែល)៖ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) នៅថ្ងៃសុក្រនេះបានអនុម័តសាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់លើក្មេងជំទង់ដែលអាយុចាប់ពី ១២ដល់១៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Irish Times នៅយប់ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១។

គួរបញ្ជាក់ថា វ៉ាក់សាំងនេះក៏ត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់សម្រាប់ក្មេងវ័យជំទង់អាយុចន្លោះពី ១២-១៥ឆ្នាំនៅសហរដ្ឋអាមេរិកផងដែរ ដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានប្រកាសសេចក្តីសម្រេចនេះ កាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅ៕