(ប៉េកាំង)៖ ថ្ងៃទី២១ ខែឧសភា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសស្តីពី «ការរំដោះដោយសន្តិភាពនិងការអភិវឌ្ឍ ឆ្ពោះទៅរកភាពរុងរឿងរបស់តំបន់ស៊ីចាំង» ដោយបានបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវសមិទ្ធផលអភិវឌ្ឍន៍របស់តំបន់ស៊ីចាំង បន្ទាប់ពីត្រូវបានរំដោះដោយសន្តិភាពរយៈពេល៧០ឆ្នាំមក។

ឯកសារប្រវតិ្តសាស្ត្រនិងទិនុ្នន័យជាក់ស្តែងយ៉ាងលម្អិត ក្នុងសៀវភៅសច្បាប់នេះ បានលាតត្រដាងនូវពាក្យភូតកុហកស្តីពី «សិទ្ធិមនុស្ស» គ្រប់បែបយ៉ាងដែលពួកប្រឆាំងប្រទេសចិន នៃប្រទេសប៉ែកខាងលិច បានប្រឌិតក្នុងបញ្ហាពាក់ព័ន្ធនឹងតំបន់ស៊ីចាំង ក៏ដូចជាធ្វើឱ្យពិភពលោកមើលឃើញ តំបន់ស៊ីចាំងយ៉ាងពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ។

ទិន្នន័យហាក់ដូចជាកញ្ចក់ដ៏ល្អបំផុត។ កាលពីឆ្នាំ១៩៥១ GDP នៃតំបន់ស៊ីចាំងមានតែ១២៩លានប្រាក់យាន់ចិន ប៉ុន្តែដល់ឆ្នាំ២០២០ តួលេខមួយនេះបានវាយទម្លុះ១សែន៩ម៉ឺនលានប្រាក់យាន់ចិន។ នៅឆ្នាំ២០២០ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជន នៅតាមទីក្រុងនិងជនបទនៃស៊ីចាំង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនទ្វេដង ប្រៀបធៀបនឹងឆ្នាំ២០១០។ ហើយអាយុកាលជាមធ្យម នៃប្រជាជនស៊ីចាំងក៏បានកើនឡើងពី ៣៥.៥ឆ្នាំ នាឆ្នាំ១៩៥១ ដល់ទៅ៧១.១ឆ្នាំ នាឆ្នាំ២០១៩ផងដែរ ។

ព្រមពេលជាមួយគ្នានេះ វប្បធម៌ប្រពៃណីដ៏ល្អផូរផង់ និងសេរីភាពខាងជំនឿសាសនា នៃតំបន់ស៊ីចាំងក៏ទទួលបានការគាំពារ និងអភិវឌ្ឍយ៉ាងពេញេលេញ។ ភាសាតំបន់ស៊ីចាំង ជាភាសាជនជាតិភាគតិច នៃប្រទេសចិនទីមួយ ដែលមានស្តង់ដារអន្តរជាតិ។ បច្ចុប្បន្ននេះ នៅតំបន់ស៊ីចាំង មានទីកន្លែងប្រារព្ធសកម្មភាពពុទ្ធសាសនាទីបេត៍ចំនួនជាង ១,៧០០កន្លែង និងមានព្រះសង្ឃនិងដូនជី ប្រហែល៤ម៉ឺន៦ពាន់អង្គ។

នៅឆ្នាំ២០២០ ទំហំផ្ទះស្នាក់នៅនៃកសិករ និងអ្នកគង្វាលតំបន់ស៊ីចាំង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗគឺ ៤១.៤៦ម៉ែត្រក្រឡា ហើយទំហំផ្ទះស្នាក់នៅ នៃអ្នកក្រុងនិងអ្នកឃុំស្រុក គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ គឺ៣៣.៤ម៉ែត្រក្រឡា។ គិតរហូតដល់ចុងឆ្នាំ២០១៩ តំបន់ស៊ីចាំងបានលុបបំបាត់ជាប្រវត្តិសាស្រ្ត នូវភាពក្រីក្រដាច់ខាង ដូចសៀវភៅសបានចែងថា ការយកឈ្នះលើការលុបបំបាត់ភាពក្រីក្រ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនស៊ីចាំង ទទួលបានការកែលម្អបែបលោតផ្លោះ។

ប៉ុន្តែក្នុងរយៈពេលយូរណាស់មកហើយ កម្លាំងប្រឆាំងប្រទេសចិននៃប្រទេសលោកខាងលិច បានលូតដៃចូលក្នុងកិច្ចការតំបន់ស៊ីចាំង ឥតឈប់ឈរ ប៉ុនប៉ងបំផ្លាញស្ថិរភាពនៃសង្គមស៊ីចាំង ក្នុងគោលបំណងប្រែ «បញ្ហាតំបន់ស៊ីចាំង» ទៅជាខែលដើម្បីទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន អ្វីដែលហៅថាសិទ្ធិមនុស្សនិងសាសនា គ្រាន់តែជាលេសរបស់ពួកគេតែប៉ុណ្ណោះ។

សៀវភៅសច្បាប់នេះ បានបង្ហាញឱ្យឃើញ នូវដំណើរអភិវឌ្ឍន៍របស់តំបន់ស៊ីចាំង ក្នុងរយៈពេល៧០ឆ្នាំកន្លងមក មជ្ឈដ្ឋានខាងក្រៅ អាចមើលឃើញថា គោលនយោបាយគ្រប់គ្រងតំបន់ស៊ីចាំងដ៏ត្រឹមត្រូវ របស់រដ្ឋាភិបាលចិន បាននាំមកនូវផ្លូវអភិវឌ្ឍន៍ត្រឹមត្រូវ ឆ្ពោះទៅរកភាពរុងរឿងដល់ ប្រជាជននៅតំបន់ខ្ពង់រាប។ បច្ចុប្បន្ន តំបន់ស៊ីចាំងទទួលបាន ការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ឧបាយកលរបស់កម្លាំងប្រឆាំងប្រទេសចិន ដែលយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ប៉ុនប៉ង «ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន តាមរយៈបញ្ហាស៊ីចាំង» ពិតជានឹងទទួលបរាជ័យជាមិនខាន ៕