(ហាណូយ)៖ យោងតាមគេហទំព័រ Worldometers ចេញបង្ហាញតួលេខនៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ឲ្យឃើញថា ប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន១៤៥នាក់ទៀត ប៉ុន្តែមិនមានករណីស្លាប់ថ្មីឡើយ សម្រាប់ថ្ងៃសៅរ៍នេះ។

ដូច្នេះចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាម បន្តកើនដល់ ៥,០៨៦នាក់ និងចំនួនអ្នកស្លាប់សរុប៤១នាក់៕