(ហ្សូរីច)៖ មន្ត្រីរបស់ក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសអូទ្រីសបាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃអាទិត្យនេះថា វ៉ាក់សាំងទម្រង់ថ្មីរបស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានកែប្រែដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង នឹងត្រៀមរួចរាល់នៅចុងឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១។

លោកស្រី Sarah Walters អ្នកគ្រប់គ្រងក្រុមហ៊ុន AstraZeneca ប្រចាំប្រទេសអូទ្រីសបានថ្លែងឲ្យដឹងថា បច្ចុប្បន្នវ៉ាក់សាំង AstraZeneca ដែលមានស្រាប់មិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីប្រទេសអាហ្រ្វិកខាងត្បូងនោះឡើយ។

លោកស្រីបានបន្ថែមថា «ដូច្នេះក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford កំពុងចាប់ផ្តើមធ្វើការកែតម្រូវលើវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនៅអាហ្វ្រិកខាងត្បូង ហើយយើងរំពឹងថាវានឹងរួចរាល់នៅដំណាច់ឆ្នាំនេះ ប្រសិនបើចាំបាច់»