(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ១,៧៦៧នាក់ និងស្លាប់ថ្មី ២នាក់ បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខណៈរដ្ឋាភិបាលទីក្រុងបាងកកកំពុងតស៊ូប្រយុទ្ធជាមួយរលកទី៣នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលថៃ បូកបញ្ចូលតួលេខថ្មីខាងលើនាំឱ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ ៤២,៣៥២នាក់ ក្នុងនោះស្លាប់កើនដល់ ១០១នាក់ និងជាសះស្បើយ ឡើងវិញ ២៨,៧៥០នាក់។

គួរបញ្ជាក់ថា រលកទី៣នៃ COVID-19 ដែលផ្ទុះឡើងកាលពីដើមខែមេសាកន្លងទៅនេះបានឆ្លងរាលដាលទៅដល់ខេត្តច្រើនជាង៧០ ក្នុងប្រទេសថៃដោយមានមនុស្សឆ្លង ច្រើនជាង ១០,០០០នាក់ ហើយក្នុងនោះមានមនុស្សមួយចំនួនឆ្លង COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមនៅចក្រភពអង់គ្លេស៕