(ប៉េកាំង)៖ «ខ្ញុំស្ម័គ្រចិត្តចូលជាសមាជិកនៃបក្សកុម្មុយនិស្តចិន នឹងគាំទ្រកម្មវត្ថុរបស់បក្ស គោរពតាមលក្ខន្តិកៈរបស់បក្ស បំពេញកាតព្វកិច្ចជាសមាជិកបក្ស និងអនុវត្តតាមសេចក្តីសម្រេចចិត្តរបស់បក្ស»។ កាលពីរសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០ មន្ទីរពេទ្យ Huoshenshan នៃក្រុងវូហានបានរៀបចំធ្វើពិធីចូលជាសមាជិកបក្សកុម្មុយនិស្តចិន នៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏ពិសេសមួយលើក សកម្មជនចូលជាសមាជិកបក្សកុម្មុយនិស្តចិន ដែលបំពេញការងារនៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចំនួន៣៤នាក់ បានអានពាក្យសម្បថយ៉ាងម៉ឺងម៉ាត់នៅចំពោះមុខទង់បក្ស ក្នុងពេលដំណាលគ្នានៅតំបន់នានា តាមប្រព័ន្ធវីដេអូទូរស័ព្ទដៃជាដើម។

នៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានបុគ្គលិកដ៏ឆ្នើមជាង២៥,០០០នាក់ បានស្បថចូលជាសមាជិកបក្សកុម្មុយនិស្តចិន។
ប្រសិនបើចាត់ទុកជំងឺកូវីដ១៩ ជាការប្រឡងដ៏សំខាន់មួយលើកនោះ អ្វីដែលធ្វើតេស្តគឺសំដៅទៅលើកម្លាំងប្រមូលផ្តុំក្នុងសង្គម និងសមត្ថភាពគ្រប់គ្រងសង្គម សំដៅទៅលើសេចក្តីអង់អាចក្លាហាន និងចិត្តអំណត់របស់កម្មាភិបាល និងសមាជិកបក្សកុម្មុយនិស្តចិន ។

កម្មាភិបាលនិងសមាជិកបក្សកុម្មុយនិស្តចិនជាង៣៩លាននាក់ នៅទូទាំងប្រទេសចិន បានធ្វើការនៅជួរមុខ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សមាជិកបក្សកុម្មុយនិស្តចិនជាង១៣លាននាក់ បានចូលរួមសេវាកម្មស្ម័គ្រចិត្ត រហូតដល់មានកម្មាភិបាល និងសមាជិកបក្សកុម្មុយនិស្តចិនជិត៤០០នាក់ បានពលីជីវិតដ៏មានតម្លៃក្នុងការការពារសន្តិសុខ និងអាយុជីវិតរបស់ប្រជាជនទៀតផង។ កម្មាភិបាលនិងសមាជិកបក្សកុម្មុយនិស្តចិនដ៏ច្រើនកុះករ បានអនុវត្តតាមពាក្យសម្បថ ចូលជាសមាជិកបក្សកុម្មុយនិស្តចិន ដែលថា «ត្រៀមខ្លួនលះបង់អ្វីៗគ្រប់យ៉ាង សម្រាប់បក្សនិងប្រជាជនគ្រប់ពេលវេលា»។

ក្រោមការដឹកនាំដ៏មុតមាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវការរីករាលដាលដោយក្របខ័ណ្ឌធំនៃជំងឺឆ្លង ក៏ដូចជាបានការពារសន្តិសុខអាយុជីវិត និងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរិមា។
ការអនុវត្តជាក់ស្តែងដ៏មហិមា នៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានបញ្ជាក់យ៉ាងពេញលេញថា បក្សកុម្មុយនិស្តចិន មានកម្លាំងដឹកនាំដ៏មុតមាំបំផុត ជាស្នូលដឹកនាំដែលគួរឱ្យទុកចិត្តបំផុតរបស់ប្រជាជនចិន ក្នុងពេលជួបប្រទះភាពលំបាក ឬគ្រោះមហន្តរាយ។

លោកស្រី Justine Lumumba Kasule អគ្គលេខាធិការអង្គការចលនាតស៊ូជាតិអ៊ូហ្គង់ដា បានថ្លែងថា ក្រោមការដឹកនាំដ៏មុតមាំរបស់បក្សកុម្មុយនិស្តចិន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានការវិវឌ្ឍដ៏ធំនិងសំខាន់។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញថា រដ្ឋាភិបាលចិនចាត់វិធានការយ៉ាងដាច់ម៉ាត់និងខ្លាំងក្លា បានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ដោយជោគជ័យ ព្រមពេលជាមួយគ្នានេះ ក៏បានផ្តល់ជំនួយដល់ប្រទេសកម្ពុជា ជាដើមដោយទាន់ពេលវេលា ដែលបានបង្កើតជាគំរូដ៏ល្អប្រសើរ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជា តិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោកស្រី Galina Kulikova អ្នកទទួលគ្រឿងឥស្សរិយយសមិត្តភាពរបស់ចិន និងជាអនុប្រធានទីមួយនៃសមាគមមិត្តភាពរុស្ស៊ីនិងចិន បានថ្លែងថា ជ័យជំនះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ចិន បានបង្ហាញនូវទស្សនៈរបស់បក្សកុម្មុយនិស្តចិន ដែលកាន់អំណាចដើម្បីប្រជាជន ហើយក៏បានបង្ហាញនូវភាពអស្ចារ្យរបស់ប្រជាជនចិន ដែលប្រមូលកម្លាំងកាយចិត្តរួមសាមគ្គីគ្នាជាធ្លុងមួយ។

ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ចិន បានបង្ហាញយ៉ាងពេញលេញនូវស្មារតីចិន កម្លាំងចិននិងទំនួលខុសត្រូវរបស់ចិន។ នៅចំពោះមុខជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងដ៏ធ្ងន់ធ្ងរបំផុតដែលកើតឡើង នៅទូទាំងពិភពលោកក្នុងរយៈពេលមួយសតវត្សរ៍កន្លងទៅនេះ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនទូទាំងប្រទេសចិន ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលគួរឱ្យរំភើបចិត្ត ហើយទទួលបានសមិទ្ធផល ជាយុទ្ធសាស្ត្រដ៏សំខាន់ ដែលទទួលការចាប់អារម្មណ៍យ៉ាងទូលំទូលាយ ពីសំណាក់ទូទាំងពិភពលោក ប្រការនេះបានបង្ហាញយ៉ាងពេញលេញ នូវកម្លាំងដ៏ធំសម្បើមនៃឧត្តមភាពរបស់ ប្រព័ន្ធរបបសង្គមនិយមប្រកបដោយលក្ខណៈពិសេសរបស់ចិន ដែលដឹកនាំដោយបក្សកុម្មុយនិស្តចិន៕