(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ របាយការណ៍ថ្មី៖ កូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញក្នុងឆ្នាំ២០២១នេះ

២៖ លោក បៃដិនស្នើឱ្យមានកិច្ចប្រជុំកំពូលជាមួយលោក ពូទីន ក្រោយរុស្ស៊ីហៅអាមេរិកថា «សត្រូវ» ជុំវិញសំណុំរឿងអ៊ុយក្រែន

៣៖ ចិនផ្ញើសារព្រមានច្បាស់ៗទៅតៃវ៉ាន់ និងអាមេរិក តាមរយៈសមយុទ្ធយោធា «ត្រៀមប្រយុទ្ធ»

៤៖ ចិនបញ្ចេញទិន្នន័យព្រះច័ន្ទ បានមកពីបេសកកម្មឆាងអឺ-៥ នៅលើបណ្តាញអ៉ីធើណិត

៥៖ ថៃចេញមុខការពារគុណភាពវ៉ាក់សាំង Sinovac និង AstraZeneca ក្រោយរងការរិះគន់ពី ក្រុមអ្នកកេងចំណេញនយោបាយ

៦៖ អ៊ីរ៉ង់ថា ហេតុដែលខ្លួនសម្រេចបង្កើនការចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមឲ្យបានដល់កម្រិត ៦០ភាគរយ គឺដើម្បីឆ្លើយតបចំពោះអំពើអាក្រក់របស់ប្រទេសខ្លះ