(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ ប៉េរូរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី

២៖ ប៉ូលិសអាមេរិក បាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ នៅទីក្រុង Minneapolis ដែលកំពុងបង្កឲ្យផ្ទុះបាតុកម្មថ្មីទៀត

៣៖ ទីភ្នាក់ងារអវកាសអាមេរិក NASA សម្រេចលើកពេល ព្រឹត្តិការណ៍ហោះហើរជាប្រវត្តិសាស្រ្ត នៃកូនឧទ្ធម្ភាគចក្រនៅលើភពអង្គារ

៤៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ កំណត់ឲ្យមន្រ្តីព្រំដែន ត្រូវតែចាក់វ៉ាក់សាំងកូវីដ-១៩ បើពុំនោះទេ នឹងត្រូវផ្លាស់តួនាទី

៥៖ ម៉ាឡេស៊ីនឹងចាក់វ៉ាក់សាំងចិន Sinovac ជូនប្រជាជនអាយុ ៦០ឆ្នាំឡើងទៅ ក្រោយពិនិត្យឃើញសុវត្ថិភាព ប្រសិទ្ធភាព និងស្ថិរភាព

៦៖ បង់ក្លាដែសត្រៀមបិទប្រទេសទាំងស្រុង (lockdown) ចាប់ពីថ្ងៃទី១៤-២១ ខែមេសា