(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៦,៦៣០,៣៥២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៩៤៩,២៧៩នាក់ និងជាសះស្បើយឡើងវិញ ១០៩,៨៦០,៦២០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១, ៩១៨,៥៩១នាក់ ស្លាប់ចំនួន ៥៧៥,៨២៩នាក់ និងជាសះស្បើយចំនួន ២៤,៤៨០,៥២២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ប្រេស៊ីលមានអ្នកឆ្លង ១៣,៥២៥,៣៧៩នាក់ ស្លាប់ចំនួន ១៧០,២០៩នាក់ និងជាសះស្បើយ ១២,១៥៣, ៧១៣នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៣,៤៨២,៥៤៣នាក់ ស្លាប់ ៣៥៣,២៩៣នាក់ និងជាសះស្បើយ ១១, ៨៨០,៨០៣នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖