(ម៉ានីល)៖ ប្រទេសហ្វីលីពីននៅថ្ងៃអាទិត្យនេះបានទទួលបាច់ទី២ នៃវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ដែលបានបញ្ជាទិញពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១។

ប្រទេសហ្វីលីពីនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ខណៈដែលខ្លួនកំពុងបន្តប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃករណីឆ្លងក្នុងសហគម។ រដ្ឋាភិបាលមានគោលបំណងប្រមូលប្រជាជនចាក់ឲ្យបានរហូតដល់ ៧០លាននាក់នៅឆ្នាំនេះ ដើម្បីបង្កើតភាពសាុំក្នុងសហគមន៍។

ជាមួយនឹងការមកដល់បាច់ដំបូង នៃ Sinovac ដែលជាជំនួយរបស់ចិនកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហ្វីលីពីនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួននៅថ្ងៃទី០១ ខែមីនា។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៨,៦៨១ករណី ត្រូវបានបញ្ជាក់នៅថ្ងៃអាទិត្យនេះ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ៨៦៤,៨៦៨ករណី ក្នុងនោះស្លាប់ ១៤,៩៤៥នាក់ និងជាសះស្បើយ ៧០៣,៤០៤នាក់៕