(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣៣,០១៥,២៧៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៨៨៥,៨៩៤នាក់ និងជាសះស្បើយឡើងវិញ ១០៧,២៥៨,៧៥៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៥៦០,៤៣៨នាក់ ស្លាប់ចំនួន ៥៧០,២៦០នាក់ និងជាសះស្បើយចំនួន ២៤,១២២,២២១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១៣,១០៦,០៥៨នាក់ ស្លាប់ចំនួន ៣៣៧,៣៦៤នាក់ និងជាសះស្បើយ ១១,៥៥៨, ៧៨៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១២,៧៩៩,៧៤៦នាក់ ស្លាប់ ១៦៦,២០៨នាក់ និងជាសះស្បើយ ១១, ៧៨៩,៧៥៩នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖