(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១។

១៖ កូរ៉េខាងជើង ប្រកាសមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដោយសារបារម្ភពីកូវីដ-១៩

២៖ អារ៉ាប៊ីសាអូឌីតនឹងអនុញ្ញាតឲ្យ អ្នកដែលបានចាក់វ៉ាក់សាំង ឬមានប្រព័ន្ធភាពសុំាទប់ទល់កូវីដ-១៩ ចូលរួមក្នុងធម្មយាត្រាអ៊ុរ៉ស់

៣៖ អាកាសចរណ៍ជប៉ុន JAL ប្រកាស៖ «យន្តហោះ Boeing 777 ចំនួន១៣គ្រឿង ដែលបំពាក់ម៉ាស៊ីន P&W ត្រូវចូលនិវត្តន៍មុនកាលកំណត់»

៤៖ រុស្ស៊ីចេញមុខព្រមាន៖ «ការដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា នឹងធ្វើឲ្យផ្ទុះសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ»

៥៖ សហភាពអឺរ៉ុបនឹងមានវ៉ាក់សាំងកូវីដ-១៩គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាជនភាគច្រើន នៅចុងខែមិថុនា

៦៖ UPDATE: អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី និងទីម័រខាងកើត កើនដល់១៥៧នាក់