(ប៉េកាំង)៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «ការអនុវត្តជាក់ស្តែងរបស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់មនុស្សជាតិ»។

សៀវភៅសបានរំលឹកឡើងវិញដោយគ្រប់ជ្រុងជ្រោយ នូវក្នុងរឿងរ៉ាវដែលបក្សកុម្មុយនីស្តចិន បានរួបរួមគ្នា និងដឹកនាំប្រជាជនចិនប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ រយៈពេល ១០០ឆ្នាំកន្លងមក ជាពិសេសតាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨មក លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានចាត់ចែងការងារដោយផ្ទាល់ ដោយប្រមូលផ្តុំកម្លាំងគណបក្ស ប្រទេស និងសង្គមទាំងមូលដើម្បីយកជ័យជម្នះ លើការលុបបំបាត់ភាពក្រីក្រ ដំណើរដ៏អស្ចរ្យនេះបានឆ្លុះបញ្ចាំងពី សមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសចិន ក្នុងការកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកចំពោះពិភពលោក។

សៀវភៅសបានបង្ហាញថា ការលុបបំបាត់ភាពក្រីក្របានផ្លាស់ប្តូរមុខមាត់ជនបទ នៃប្រទេសចិនជាប្រវត្តិសាស្ត្រ ហើយជាបដិវត្តន៍ដ៏អស្ចារ្យមួយទៀត នៅក្នុងតំបន់ជនបទនៃប្រទេសចិន ដែលបានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍជាទូទៅ នៃតំបន់ជនបទរបស់ប្រទេសចិន ហើយបានចាក់គ្រឹះដ៏រឹងមាំ សម្រាប់ការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ និងសម្រេចគោលដៅនៃការតស៊ូ «មួយសតវត្សរ៍ទី២»។

សៀវភៅសបានឱ្យដឹងទៀតថា ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រដាច់ខាត ដោយគ្រប់ជ្រុងជ្រោយ ហើយសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រ ដែលកំណត់ដោយ «របៀវារៈអភិវឌ្ឍន៍ជានិរន្តរភាព នៃអង្គការសហប្រជាជាតិ» មុនពេលកំណត់រយៈពេល ១០ឆ្នាំ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រ នៃការអភិវឌ្ឍរបស់ប្រជាជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរវិវឌ្ឍនៃការងារកាត់បន្ថយភាពក្រីក្រ នៅទូទាំងពិភពលោក និងការអភិវឌ្ឍ ព្រមទាំងវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ៕