(ប៉េកាំង)៖ យោងតាមតួលេខចុងក្រោយបង្អស់ដែលចេញផ្សាយដោយក្រុមការងារពិសេសនៃក្រុមប្រឹក្សារដ្ឋចិនដើម្បីប្រយុទ្ធប្រាំងនឹងជំងឺ COVID-19 បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាង ១៣៦.៦៧លានដូសហើយ ដែលត្រូវបានផ្តល់ជូនប្រជាជនចិននៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី០៣ ខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៤ ខែមេសាឆ្នាំ២០២១។

ក្រុមការងារដដែលនេះបានគូសបញ្ជាក់ទៀតថា ល្បឿននៃការចាក់វ៉ាក់សាំងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងវិស័យផលិតវ៉ាក់សាំងនៅក្នុងប្រទេសក៏បានរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ៕