(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអាទិត្យនេះបានរាយការណ៍ អំពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩៦ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរបានគូសបញ្ញាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៨៧ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន៣៥ករណី ត្រូវបានរកឃើញនៅទីក្រុងបាងកក (Bangkok), ១៣ករណីនៅខេត្តសាមុត សាខន (Samut Sakhon), ០៩ករណីនៅខេត្តសាមុត ប្រាកាន (Samut Prakan), ០៧ករណីទៀតនៅខេត្តឈុតបុរី(Chonburi) និងផ្សេងៗទៀត។ ចំណែកឯ០៩ករណីផ្សេងទៀត ជាករណីនាំចូល ត្រូវបានរកឃើញ នៅលើអ្នកដំណើរដែលបានវិលត្រលប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៩,៩៨៨ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥នាក់ និងអ្នកជាសះស្បើយ ២៧,៧៧៤នាក់៕