(ប៉េកាំង)៖ បើសិនជាលោកអ្នកធ្លាប់ទៅដល់តំបន់ស៊ីនជាំង នោះពិតជានឹងនិយមចូលចិត្ត ទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងវប្បធម៌ពហុជនជាតិ ដែលទទួលភ្ញៀវយ៉ាងរាក់ទាក់។ តំបន់ស៊ីនជាំងមិនមែនពាសពេញ ទៅដោយភេរវកម្មនិយមនោះទេ តែគឺដូចគ្នានឹងតំបន់ផ្សេងទៀតនៃចិនដីគោក ជាតំបន់ពោពេញទៅដោយភាពរស់រវើក ទទួលបានផល និងមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ និងរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ តំបន់ស៊ីនជាំងមិនដែលកើតមានព្រឹតិ្តការណ៍ភេរវកម្មដោយហិង្សា សូម្បីតែមួយលើកក៏គ្មានដែរ ប៉ុន្តែនៅតែប្រឈមនឹងការគំរាមកំហែង និងការសាកល្បងពីភេរវនិយម និងជ្រុលនិយមដដែល ។

នៅពីក្រោយសកម្មភាពភេរវកម្ម ដែលកើតនៅតំបន់ស៊ីនជាំង ជាឧបាយកល និងឧក្រិដ្ឋកម្មរបស់កម្លាំងអាក្រក់ទាំងបី ដែលមាន “ចលនា Turkestan ខាងកើត” ជាតំណាង។ ចាប់ពីទសវត្សរ៍ឆ្នាំ៩០ នៃសតវត្សរ៍មុន រហូតដល់ដើមសតវត្សរ៍នេះ ព្រឹតិ្តការណ៍ភេរវកម្មមួយចំនួន ដែលកើតឡើងនៅតំបន់ស៊ីនជាំង ភាគច្រើនសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអង្គការភេរវកម្មមួយនេះ។ ប៉ុន្តែប្រទេសអាមេរិក និងលោកខាងលិចឃោសនាបំប៉ោងថា សកម្មភាពភេរវកម្មនៅតំបន់ស៊ីនជាំងគឺជា “ចលនាឯករាជ្យជនជាតិ” រហូតដល់អះអាងថា ភេរវជនជា “វីរជន” ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកក៏បានផ្តល់ថវិកាដោយសម្ងាត់ ដល់អង្គការភេរវកម្មដូចជា “ចលនា Turkestan ខាងកើត” និង “សមាគមន៍ជនជាតិវៃវូអឺសកលលោក” ជាដើម ក្នុងន័យផ្តល់ការគាំទ្រ និងឃោសនាបំប៉ោងដល់អង្គការរភេរវកម្មទាំងនេះ និងប៉ុនប៉ងសម្រេចបាននូវគោលបំណងដ៏អាក្រក់របស់ខ្លួន ដែលចង់ទប់ស្កាត់ប្រទេសចិន ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស។

មិនត្រឹមតែនៅតំបន់ស៊ីនជាំងប៉ុណ្ណោះទេ នៅទូទាំងពិភពលោក អាមេរិកក៏បានបណ្តុះបណ្តាលកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាលជាច្រើន ក្នុងនោះភាគច្រើនបានក្លាយជាអង្គការភេរវកម្ម ដែលបណ្តាលឱ្យកើតមានសង្គ្រាម ភេរវកម្មនិយម និងរលកជនអន្តោប្រវេសន៍ជាដើម រហូតដល់បច្ចុប្បន្ននេះ ផលប៉ះពាល់ទាំងនេះនៅតែមិនត្រូវលុបបំបាត់ចោលទាំងស្រុងនៅឡើយ។

បច្ចុប្បន្ននេះ សង្គមស៊ីនជាំងមានស្ថិរភាព ប្រជាជនសុទ្ធតែចង់បានជីវភាពរស់នៅ ដោយសុខដុមរមនា ប៉ុន្តែការគំរាមកំហែងដែលបណ្តាលមកពីភេរវនិយម និងជ្រុលនិយមនៅតែកើតឡើងជាបណ្តើរៗ។ ក្រៅពីកម្លាំងរបស់អាមេរិកនិងលោកខាងលិច ព្រមនិងអង្គការភេរវកម្មដូចជា “ចលនា Turkestan ខាងកើត” ជាដើម ពួកយើងក៏ត្រូវស្វែងរកពីបញ្ហាពីខាងក្រោយដ៏ជ្រាលជ្រៅ។

* ទីមួយ៖ គំនិតជ្រុលនិយមវង្វេងប្រជាជន

ក្នុងចំណោមសំណុំរឿងវាយប្រហារដោយភេរវកម្ម និងហិង្សា អ្នកប្រព្រឹត្តិអំពើហិង្សាជាច្រើន ក៏ជាអ្នករងគ្រោះផងដែរ។ ពួកជ្រុលនិយមឃោសនាបំប៉ោងយ៉ាងកម្រោល ពីពាក្យសំដីខុងឆ្គងដូចជា “ធ្វើការប្រយុទ្ធដ៏ពិសិដ្ឋអាចចូលឋានសួគ៌” ជាដើម ដើម្បីវង្វេងគំនិតរបស់យុវជន និងក្មេងជំទង់តាមវិធីគ្រប់បែប យ៉ាងដោយឥតសំចៃដៃ។ បន្ទាប់ពីទទួលប្រជាភិថុតពីគំនិតជ្រុលនិយម មានមនុស្សមួយចំនួនជឿជាក់យ៉ាងទទូចមិនប្រែចិត្ត ប៉ុន្តែក៏មានមនុស្សកាន់តែច្រើនឡើងៗបានភ្ញាក់រលឹក ហើយបានយក់ដឹងថា អ្វីដែលហៅថា “ឋានសួគ៌” គ្រាន់តែជាពាក្យបំភាន់។

ដូចនេះ ប្រទេសចិនបានចាត់វិធានការមួយចំនួន ក្នុងន័យប្រឆាំងភេរវកម្ម និងលុបបំបាត់ជ្រុលនិយម ក្នុងនោះបូករួមទាំងការបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាដើម ដើម្បីដោះស្រាយបញ្ហាភាពក្រីក្រ ក៏ដូចជាលុបបំបាត់ពីឬគល់នូវបញ្ហា ដែលអាចបង្កបង្កើតភេរវនិយមដ៏ហិង្សា។

* ទីពីរ៖ ធ្វើការបណ្តុះបណ្តាលខាងទស្សនៈមនោគមវិជ្ជា
ចំពោះមនុស្សជំនាន់ក្រោយរបស់ប្រទេសចិនបើចង់សម្រេចបាននូវផែនការរយៈពេលជាយូរ នោះត្រូវចាត់ទុកការអប់រំជាកិច្ចការអាទិភាពទីមួយ នេះជាភារកិច្ចសំខាន់ដើម្បីធ្វើឱ្យកូនៗម្នាក់ៗ អាចធំធាត់ឡើងដោយរឹងមាំ។ ប៉ុន្តែ ក្នុងស្ថាប័នអប់រំ និងទីភ្នាក់ងារបោះពុម្ពផ្សាយនៃតំបន់ស៊ីនជាំង មានពួក “មុខពីរ” ដែលប៉ុនប៉ងចង់បង្កបង្កើតប្រវតិ្តសាស្ត្រ ក្នុងន័យអប់រំគំនិតបំបែកបំបាក់ ចូលក្នុងដួងចិត្តរបស់កូនសិស្ស ដែលមានគំនិតមិនចាស់ទុំ។

ប៉ុន្តែប្រការដែលមានភ័ព្វសំណាង គឺសៀវភៅសិក្សាដែលត្រូវបានកែសម្រួលថ្មី បានធ្វើឱ្យកូនសិស្សទាំងឡាយយល់ដឹងថា ស៊ីនជាំងជាចំណែកមួយ ដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ជនជាតិ ៥៦ជាគ្រួសារធំតែមួយ។
* ទីបី៖ បណ្តាញអ៊ីនធើណេតគឺជាសមរភូមិដែលគ្មានផ្សែងភ្លើង

«ចលនា Turkestan ខាងកើត» បានបង្ហោះសំឡេង និងវីដេអូស្តីពីកម្លាំងហិង្សាភេរវកម្មជាច្រើន តាមបណ្តាញអ៊ីនធើណេត ដែលដើម្បីញុះញង់មនោសញ្ចតនាជនជាតិ និងឃោសនាបំប៉ោងអំពីការបំបែកបំបាក់ជនជាតិ។
អង្គការនេះបានយកបញ្ហាសាសនាធ្វើជាលេស ធ្វើការឃោសនាចំពោះសង្គមទាំងមូល ជាពិសេសគឺក្រុមមនុស្សវ័យក្មេង ដើម្បីសម្រេចបាននូវគោលបំណងដ៏អាក្រក់របស់ខ្លួន។ បច្ចុប្បន្ន ប្រទេសចិនបានដាក់ចេញ «ច្បាប់សន្តិសុខនៃបណ្តាញអ៊ីនធើណេត» រួចរាល់ហើយ ដែលអាចផ្តន្ទាទោសយ៉ាងតឹងរ៉ឹង ចំពោះបទឧក្រិដ្ឋល្មើសច្បាប់ដែលផ្សព្វផ្សាយព័ត៌មានភេរវកម្ម ដោយហិង្សាតាមរយៈបណ្តាញអ៊ីនធើណេត ជាពិសេសគឺការផ្សព្វផ្សាយទម្រង់ និងវិធីសាស្រ្តភេរវកម្មដោយហិង្សា។

ខ្លឹមសារជាស្នូលរបស់ «គម្ពីរគូរ៉ា» គឺទាមទារឱ្យអ្នកផងមានទង្វើសប្បុរសធម៌ ហើយរវាងមនុស្ស និងមនុស្សគួរតែមានការប្រាស្រ័យទាក់ទង ប្រកបដោយមេត្រីភាព និងចុះសម្រុងគ្នា។ រំពឹងថា ប្រជាជនស៊ីនជាំងអាចរស់នៅក្នុងបរិយាកាស ប្រកបដោយភាពសុខសានត្រាន្ត នេះហើយក៏ជាក្តីបំណងរួមរបស់ជនជាតិចិនទាំងអស់ផងដែរ៕