(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ កប្បាលពណ៌សបានក្លាយជាតួអង្គសំខាន់ក្នុងមជ្ឈដ្ឋានមតិអន្តរជាតិ មានមនុស្សខ្លះបានមើលឃើញកប្បាសព័ណ៌ស ហើយមនុស្សខ្លះទៀត បានមើលឃើញឧបាយកល និងការបដិបក្ខគ្នា។ ប៉ុន្តែមិនថាធាតុពិតយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិនអាចបដិសេធបានថានិយាយចំពោះជីវភាពរស់នៅរបស់ប្រជាជនចិន រហូតដល់សេដ្ឋកិច្ចសកល កប្បាសគឺមានសារៈសំខាន់ណាស់។

ដូចនេះកប្បាសលែងជាវត្ថុស្រាល និងតូចនោះទេ វាបានលាតត្រដាងនូវឧក្រិដ្ឋក្មមយ៉ាងធ្ងន់ធ្ងរដែលអាមេរិកបានបង្ខិតបង្ខំឱ្យទាសករបេះកប្បាសដើម្បីសម្រេចការសន្សំទុក ជាបឋមនៃដើមទុន ហើយកប្បាសនេះក៏បានក្លាយជាឧបករណ៍សម្រាប់ឱ្យអាមេរិក និងលោកខាងលិចមួលបង្កាចប្រទេសចិនផងដែរ។ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនបរទេសមួយចំនួនដូចជា ក្រុមហ៊ុន H&M ជាដើមបានធ្វើពហិកាចំពោះកប្បាសនៃតំបន់ស៊ីនជាំង បណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លា។ បើមើលពីសំបកក្រៅ គឺដោយមកពីក្នុងរបាយការណ៍នៃអង្គការសង្គមស៊ីវិលមួយបានលើកឡើងនូវអ្វីដែលហៅថា «ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម» បានជាបានផ្អាកការបញ្ជាទិញផលិតផល កប្បាសពីតំបន់ស៊ីនជាំង ប៉ុន្តែតាមពិតទៅ គឺអាមេរិកចង់ស្វែងរកលេសដើម្បីវាយប្រហារឧស្សាហកម្មវាយនភណ្ឌរបស់ប្រទេសចិនដែលមានកម្លាំងប្រកួតប្រជែងយ៉ាងខ្លាំង ក៏ដូចជាទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ។

ពិភពលោកនៅតែជាពិភពលោកដែលប្រទេសខ្លាំងក្លាធ្វើបាបប្រទេសតូចនិងទន់ខ្សោយ ប៉ុន្តែប្រទេសចិនលែងជាប្រទេសដែលត្រូវគេវាយប្រហារតាមតែទំនើងចិត្តនោះឡើយ។ ក្នុងមួយឆ្នាំកន្លងទៅនេះ ទំហំនាំចេញនាំចូលសរុបពេញមួយឆ្នាំនៃប្រទេសចិនបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវតិ្តសាស្ត្រ ចំណែកក្នុងទីផ្សារអន្តរជាតិ បានបំបែកកំណត់ត្រាល្អបំផុងក្នុងប្រវត្តិសាស្ត្រ។ ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់នៅលើពិភពលោកដែលបានសម្រេចបាននូវកំណើនវិជ្ជមាន
លើវិស័យពាណិជ្ជកម្មទំនិញ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេនៃប្រទេសនិងតំបន់ចំនួនជាង១២០ ដូចជាអាមេរិក សហភាពអឺរ៉ុប ជប៉ុននិងឥណ្ឌាជាដើម។
ប្រទេសចិនមានទីផ្សារដ៏ធំធេងដែលមានប្រជាជនចំនួនជិត១ពាន់៤រយលាននាក់ និងមានប្រជាជនបានចំណូលកម្រិតមធ្យមចំនួនជាង៤រយលាននាក់ដែលមានកម្លាំង លក់ដូរយ៉ាងខ្លាំងក្លា ប្រការទាំងនេះសុទ្ធតែជាជំនឿចិត្តដ៏ខ្លាំងក្លារបស់ប្រទេសចិនក្នុងការយកឈ្នះលើសង្គ្រាមការពារកប្បាស។ ប៉ុន្តែគ្រាន់តែមានជំនឿចិត្ត គឺមិនគ្រប់គ្រាន់ទេ ត្រូវមានទីបង្អែកនៃកម្លាំងជាក់ស្តែងនិងសេចក្តីអង់អាចក្លាហាន។ តើទីបង្អែកបែបនេះគឺមកពីណា ?

*ទីមួយ៖ កប្បាសនៃតំបន់ស៊ីនជាំងមានគុណភាពខ្ពស់លំដាប់ថ្នាក់ពិភពលោក។ នៅទូទាំងពិភពលោក កប្បាសល្អបំផុតគឺនៅប្រទេសចិនហើយនៅប្រទេសចិន កប្បាសល្អបំផុត គឺនៅតំបន់ស៊ីនជាំង។ កប្បាសនៃតំបន់ស៊ីនជាំងមានគុណភាពខ្ពស់ គឺដោយមកពីអាកាសធាតុពិសេសដែលមានភាពសមល្មម ការគ្រប់គ្រងបែបវិទ្យាសាស្ត្រ ការបេះកប្បាស ដោយយន្តូបនីយកម្មដែលមានប្រសិទ្ធភាពខ្ពស់ និងបច្ចេកទេសដាំដំណាំដ៏ជឿនលឿន ថែមទាំងប្រទេសចិនបានបណ្តុះបំប៉នពូជល្អជាច្រើន ហើយបច្ចកទេសជាច្រើនផ្នែក បានឈានដល់កម្រិតឈាមមុខលើផ្ទៃអន្តរជាតិ។

ប្រការដែលគួរឱ្យលើកឡើងនោះគឺស្តង់ដារផលិតចំនួន៤៤ខ ដែលអង្គការ BCI បានកំណត់ មានកម្រិតទាបណាស់ ឧទាហរណ៍ដូចជាហាមមិនឱ្យប្រើប្រាស់ថ្នាំ DDVP ជាដើម ការផលិតកប្បាសនៃតំបន់ស៊ីនជាំងលែងប្រើប្រាស់ថ្នាំនេះកាលពី៣០ឆ្នាំមុន។ ដូច្នេះ អាចនិយាយបានថាស្តង់ដារផលិតកប្បាសនៃតំបន់ស៊ីនជាំងគឺខ្ពស់ជាងស្តង់ដារ របស់អង្គការ BCI យ៉ាងច្រើន។

*ទីពីរ៖ ការផ្គត់ផ្គងកប្បាសនៃតំបន់ស៊ីនជាំងមិនអាចបំពេញតាមតម្រូវការនៃទីផ្សារអន្តរជាតិក្នុងរយៈពេលជាច្រើនឆ្នាំ។ ប្រទេសចិនជាប្រទេសផលិតកប្បាសធំទីពីរ ានៅលើពិភពលោក ហើយក៏ជាប្រទេសប្រើប្រាស់កប្បាសធំជាងគេនៅលើពិភពលោកផងដែរ។ ឆ្នាំ២០២០ បរិមាណផលិតកប្បាសនៃតំបន់ស៊ីនជាំង គឺ៥លាន២សែនតោន ត្រូវជា៨៧ភាគរយនៃបរិមាណសរុបនៃប្រទេសចិន ព្រមពេលជាមួយគ្នានេះជារៀងរាល់ឆ្នាំ ប្រទេសចិនត្រូវការនាំចូលកប្បាសពីបរទេសចំនួនប្រហែល២លានតោន។ នេះគឺមាន ន័យថាខណៈពេលកប្បាសនៃតំបន់ស៊ីនជាំងចំនួន៥លាន២សែនតោនបានចូលទីផ្សារ ក៏លក់ដាច់ភ្លាម ហើយមិនអាចបំពេញតាមតម្រូវការក្នុងស្រុកនោះទេ ដូចនេះ តើប្រទេសចិននៅតែព្រួយបារម្ភពីការធ្វើពហិកាទេ? ជាងនេះទៅទៀត ជម្រើសជាអាទិភាពរបស់សហគ្រាសចិនជាច្រើនគឺកប្បាសនៃតំបន់ស៊ីនជាំង ស៊ីនជាំងមិនដែលខ្វះការបញ្ជាទិញនោះទេ។ សូម្បីតែគ្មានការទទួលបញ្ជាក់ពីអង្គការBCIក៏ដោយ ក៏មិនអាចបណ្តាលឱ្យកប្បាសនៃតំបន់ស៊ីនជាំងលក់មិនចេញទេ។

*ទីបី៖ ប្រទេសចិនខិតខំប្រឹងប្រែងបង្កើតម៉ាកកប្បាសប្រកបដោយគុណភាពខ្ពស់របស់ខ្លួន។ ប្រឈមនឹងការផ្តាច់មុខក្នុងមុខរបរពាក់ព័ន្ធនៅឆ្នាំ២០១៦ ប្រទេសចិនបានបង្កើត សហព័ន្ធឧស្សាហកម្មរបស់ខ្លួន ដូច្នេះសហព័ន្ធកប្បាសចិនក៏បានប្រសូតឡើងផងដែរ។ អ្នកទទួលខុសត្រូវនៃសហព័ន្ធកប្បាសចិនបានថ្លែងថានៅពេលអនាគត សហព័ន្ធកប្បាសចិននឹងចាត់ទុកការបង្កើតម៉ាក «CCIA» ជាការវាយទម្លុះ ហើយនឹងធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មកប្បាសមានការតភ្ជាប់ដើម្បីជំរុញប្រទេសចិនប្រែពីប្រទេសធំ ខាងវាយនភណ្ឌក្លាយទៅជាប្រទេសខ្លាំងក្លាខាងវាយនភណ្ឌ។

ប្រទេសចិនមិនអនុញ្ញាតឱ្យមានទង្វើដែល «ទទួលបានផលកម្រៃពីប្រទេសចិនផង និងមួលបង្កាច់ប្រទេសចិនផង» ជាដាច់ខាត។ ប្រទេសចិនក៏មិនទទួលយកជាដាច់ខាត នូវការបាញ់កាំភ្លើងនៅខាងក្រោយផងដែរ។ ដូចនេះ ប្រឈមនឹងការធ្វើពហិកាពីអាមេរិកនិងប្រទេសលោកខាងលិច ជម្រើសតែមួយគត់របស់ប្រទេសចិន គឺត្រូវឆ្លើយតបវិញយ៉ាងមុតមាំ៕