(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី០២ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣០,១៥០,៨៩៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៨៣៩,៥១០នាក់ និងជាសះស្បើយឡើងវិញ ១០៤,៨៧៧,៧២៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,២៤៤,៦៣៩នាក់ ស្លាប់ចំនួន ៥៦៦,៦១១នាក់ និងជាសះស្បើយចំនួន ២៣,៧៥៤,៣៩១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១២,៨៤២,៧១៧នាក់ ស្លាប់ចំនួន ៣២៥,៥៥៩នាក់ និងជាសះស្បើយ ១១,២៣៩, ០៩៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១២,៣០២,១១០នាក់ ស្លាប់ ១៦៣,៤២៨នាក់ និងជាសះស្បើយ ១១,៥២២,៨៨៤នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖