(ប៉េកាំង)៖ របាយការណ៍ស្តីពីកិច្ចប្រឹងប្រែងស្រាវជ្រាវរកប្រភពដើមនៃជំងឺ COVID-19 ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា COVID-19 ទំនងជាបានឆ្លងរីករាលដាល នៅតាមប្រទេសជាច្រើនរួចស្រេចទៅហើយ មុនពេលករណីដំបូងបំផុត ត្រូវបានរកឃើញនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។

ក្រុមការងារនៃរបាយការណ៍របស់ WHO បានត្រួតពិនិត្យលើទិន្នន័យ ដែលបានមកពីការសិក្សាស្រាវជ្រាវរបស់បណ្តាប្រទេសខុសៗគ្នា ហើយពួកវាបានផ្តល់តំរុយថា COVID-19 ទំនងជាបានរាតត្បាតនៅតាមប្រទេសផ្សេងៗជាច្រើន តាំងតែពីមុនពេលត្រូវបានរកឃើញ ដំបូងក្នុងប្រទេសចិនទៅទៀត។ របាយការណ៍ WHO បានគូសបញ្ជាក់ថា គុណភាពនៃការសិក្សាទាំងនោះ ដ្បិតនៅតែមានកម្រិតមែន តែវាជារឿងដ៏សំខាន់មួយ ក្នុងការស្រាវស្រាវអំពីលទ្ធភាព នៃការរីករាលដាលរបស់ COVID-19 នៅមុនករណីដំបុងៗ ដែលរកឃើញនៅចិន។

គួរបញ្ជាក់ថា ករណីឆ្លងដំបូងៗនៃជំងឺ COVID-19 ត្រូវបានរកឃើញនៅទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន កាលពីអំឡុងចុងឆ្នាំ២០២០៕