(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២៧,២៧៥,១៩៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៧៨៩,០៤០នាក់ និងជាសះស្បើយឡើងវិញ ១០២,៥៦១,៥៤៤នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣០,៩១៧,១៣០នាក់ ស្លាប់ចំនួន ៥៦២,០១២នាក់ និងជាសះស្បើយចំនួន ២៣,៣៤៨,៥០៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១២,៤៩០,៣៦២នាក់ ស្លាប់ចំនួន ៣១០,៦៩៤នាក់ និងជាសះស្បើយ ១០,៨៧៩, ៦២៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១១, ៩៧១,០០៤នាក់ ស្លាប់ ១៦១,៥៨៦នាក់ និងជាសះស្បើយ ១១,៣២១,៥៧៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖