(ប៉េកាំង)៖ កិច្ចសន្ទនា «២+២» រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសអាមេរិក និងជប៉ុនបានបិទបញ្ចប់នៅថ្ងៃទី ១៦ ខែមីនា។ ជាលទ្ធផលគឺដូចជា អ្វីដែលប្រព័ន្ធសារព័ត៌មានបរទេសមួយចំនួនបានប៉ាន់ប្រមាណដូច្នោះថា ក្នុងកិច្ចសន្ទនារវាងប្រទេសអាមេរិកនិងជប៉ុនលើកនេះ តួអង្គសំខាន់បែរជាប្រទេសចិនទៅវិញ។

កិច្ចសន្ទនាលើកនេះមានចំណុចពិសេសចំនួន៣ គឺ៖

ទី១៖ ពេលវេលាបើកធ្វើកិច្ចសន្ទនា។ កិច្ចសន្ទនាលើកនេះក៏ដូចជាកិច្ចសន្ទនា «២+២» រវាងប្រទេសអាមេរិកនិងកូរ៉េខាងត្បូងដែលបើកធ្វើនៅថ្ងៃទី១៧ ខែមីនាផងដែរ គឺសុទ្ធតែធ្វើឡើងមុនពេលបើកធ្វើកិច្ចសន្ទនាយុទ្ធសាស្រ្តជាន់ខ្ពស់ «២+២» រវាងអាមេរិក និងចិន នៅក្រុងអាឡាស្កាពីថ្ងៃទី១៨ ដល់ទី១៩ ខែមីនា និងក្រោយការបើកធ្វើ កិច្ចប្រជុំកំពូលរវាងអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលីតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១២ ខែមីនា។ ប្រព័ន្ធសារព័ត៌មាន និងអ្នកជំនាញបានយល់ឃើញថាវាច្បាស់ណាស់ អាមេរិកចង់អូសទាញសម្ព័ន្ធមិត្តជាមុនសិន។

ទី២៖ ស្តារគុណតម្លៃការទូតឡើងវិញ។ ថ្ងៃទី១៦ ខែមីនា ថ្លែងក្នុងពិធីបើកកិច្ចសន្ទនាលើកនេះ លោក ប្រ៊ីនឃិន រដ្ឋមន្រ្តីការបរទេសអាមេរិកបានគូសបញ្ជាក់ថាអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងប្រឈមនឹងការប្រកួតប្រជែងពីប្រទេសចិន។

ទី៣៖ រឹតបនឹ្ដងគោលនយោបាយចំពោះប្រទេសចិន។ កិច្ចសន្ទនាលើកនេះបានវាយប្រហារទៅលើប្រទេសចិនពីគ្រប់ជ្រុងជ្រោយ ហើយថែមទាំងពិភាក្សាអំពី បញ្ហាតំបន់ហុងកុង ស៊ីនជាំង និងតៃវ៉ាន់ទៀតផង។ វាច្បាស់ណាស់ គឺអាមេរិកបានអូសទាញជប៉ុនឱ្យរឹតបន្ដឹងគោលនយោបាយថែមទៀតចំពោះប្រទេសចិន៕