(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥២,៦៥០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៤៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,១៩២,២២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៤៩,៣៦៧នាក់ និងជាសះស្បើយឡើងសរុប ២២,៣៤០,៣៨៩នាក់។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញ និងលើកទឹកចិត្តក្រុមអ្នកគាំទ្រគណបក្សសាធារណរដ្ឋមួយក្រុម ដែលតែមានទស្សនប្រឆាំង ការចាក់វ៉ាក់សាំងបង្ការ COVID-19 តាំងតែពីដើមរៀងមកនោះ ឲ្យទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសនេះ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់មនុស្សពេញវ័យទូទាំងសហរដ្ឋអាមេរិក ទាំងអស់ប្រមាណ ២៥៨លាននាក់ នៅត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២១៕