(ប៉េកាំង)៖ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក្យសម្ដីអំពី «ការគំរាមគំហែងរបស់ប្រទេសចិន» គឺជាប្រធានបទដែលអ្នកនយោបាយ និងប្រព័ន្ធសារព័ត៌មានអាមេរិកមួយចំនួន យកមកបំផ្លឹសជាញឹកញាប់។ ចំពោះរឿងនេះ លោក Richard Wolf ដែលជាសាស្ត្រាចា្យផ្នែកសេដ្ឋកិច្ចដ៏ល្បីឈ្មោះរបស់អាមេរិកបានសម្គាល់ឃើញថាគំនិតដែល មួលបង្កាច់ និងលាបពណ៌ប្រទេសចិននោះគួរតែត្រូវកែឱ្យតម្រូវ។

លោកសាស្ត្រាចារ្យ Richard Wolf បានវិភាគនូវគុណវិបត្តិរបស់របបប្រទេសចិនដោយច្បាស់លាស់ថាជាដំបូងតួនាទីរបស់របបចិន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច បានទទួលស្គាល់ពីមនុស្សទាំងអស់គ្នា។ ទីពីរគឺគុណសម្បត្តិរបស់របបចិននឹងបំផុសសង្គមកាន់តែល្អ និងបានដោះស្រាយបញ្ហាដ៏គន្លឹះដែរ។ ទីបីគឺប្រទេសចិនអាចធ្វើ សេចក្តីសម្រេចចិត្តដ៏សំខាន់បាន។

ក្រៅពីនេះ លោកសាស្ត្រាចារ្យ Richard Wolf ក៏បានព្រមានបន្ថែមទៀតថា ប្រទេសដែលអភិវឌ្ឍឆាប់ៗនិងប្រទេសដែលកំពុងថយចុះគង់តែមានជម្លោះមិនខាន សឹងតែប្រហែលអាចកើតមានការប៉ះទង្គិចដែរ។ ក៏ប៉ុន្តែ ប្រទេសទាំងពីរអាមេរិកនិងចិនគួរតែមានអនាគតដែល«ពួតដៃជាមួយគ្នានិងឈ្នះ-ឈ្នះ»