(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្អូនស្រីលោក គីម ជុងអ៊ុន ព្រមានរដ្ឋបាលលោក បៃដិន៖ «បើចង់ដេកលក់ស្រួល ដោយសន្តិភាពសម្រាប់ ៤ឆ្នាំខាងមុខនោះ, កុំបង្ករឿង»

២៖ អូស្ត្រាលីនឹងប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយមិនមានការផ្អាក ដូចបណ្តាប្រទេសមួយចំនួនឡើយ

 ៣៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុករ២០នាក់ទៀតស្លាប់, សហគមន៍អន្តរជាតិ ថ្កោលទោសអំពើហិង្សា និងអំពាវនាវឲ្យគ្រប់ភាគីអត់ធ្មត់»

៤៖ BREAKING: ទីបំផុតនាយករដ្ឋមន្ត្រីថៃ «ទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទី១» ដោយគ្មានការពន្យារពេលទៀត!

៥៖ ទីក្រុងម៉ានីលរបស់ហ្វីលីពីន សម្រេចហាមអ្នកមានវ័យក្រោម១៨ឆ្នាំ ចេញពីផ្ទះដាច់ខាត ចំពោះមុខការកើនឡើងនៃករណីឆ្លងកូវីដ-១៩

៦៖ លោក Fauci រំពឹងថាលោក ដូណាល់ ត្រាំ នឹងជំរុញអ្នកគាំទ្ររបស់លោកឱ្យមកចាក់វ៉ាក់សាំងកូវីដ-១៩