(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ AstraZeneca៖ «ការពិនិត្យឡើងវិញលើទិន្នន័យសុវត្ថិភាព មិនមានភស្តុតាងណាមួយបង្ហាញថា វ៉ាក់សាំងក្រុមហ៊ុននេះអាចបង្កឲ្យមាន បញ្ហាកំណកឈាមឡើយ»

២៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «មនុស្សស្លាប់កើនឡើងដល់ ១២៦នាក់, យោធាដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ក្នុងសង្កាត់២នៅរ៉ង់ហ្គូន»

៣៖ សហរដ្ឋអាមេរិកកំពុងពិចារណា កាត់បន្ថយគម្លាតសុវត្ថិភាពមកនៅត្រឹម «១ម៉ែត្រ»

៤៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ មុនពេលត្រូវជួបលោក ឌូតឺតេ

៥៖ ទីក្រុងញូយ៉កដែលរងគ្រោះខ្លាំងបំផុត ដោយសារកូវីដ-១៩នៅអាមេរិក គោរពវិញ្ញាណក្ខន្ធអ្នកជំងឺដែលស្លាប់ជាង៣ម៉ឺននាក់

៦៖ ព្យុះធូលី-ព្រិលនៅម៉ុងហ្គោល ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦នាក់