(ញូវដេលី)៖ ឥណ្ឌាបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន២៥,៣២០ករណីបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាដោយ សារព័ត៌មាន CNA។

យោងតាមទិន្នន័យសុខភាពរបស់រដ្ឋសហព័ន្ធឥណ្ឌាបានឲ្យដឹងថា នេះជាការលោតឡើងនៃតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០មក។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ឥណ្ឌាក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ១៦១នាក់ផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសកើនដល់១៥៨,៦០៧នាក់។

គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសដែលរងផលប៉ះពាល់អាក្រក់បំផុតទីបីនៅលើពិភពលោក ដែលមានចំនួនឆ្លងសរុបរហូត១១.៣៦លានករណី ដោយឈរលេខរៀងបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល៕