(បាងកក)៖ នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន១៧០នាក់ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មានស៊ីនហួរ។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៥៦នាក់ជាករណីឆ្លងរាលដាលនៅក្នុងស្រុកផ្ទាល់ និង១៤ករណីជាករណីរកឃើញលើ អ្នកទើបធ្វើដំណើរមកពីបរទេស។សម្រាប់ករណីឆ្លងក្នុងស្រុកថ្មីៗ មាន១៣៦ករណីត្រូវបានរាយការណ៍ចេញពីខេត្តសាមុត សាខន និងទីក្រុងបាងកក។

គួរបញ្ជាក់ថា មកទល់ពេលនេះ ថៃបានរកឃើញករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសខ្លួន ចំនួន២៦,៩២៧នាក់ ក្នុងនោះ ២៦,១៥៤នាក់បានជាសះស្បើយឡើងវិញ និង៨៦នាក់បានបាត់បង់ជីវិត៕