(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។

១៖ គ្រួសារបុរសស្បែកខ្មៅ George Floyd ឈានទៅទទួលសំណងជាទឹកប្រាក់ «២៧លានដុល្លារ» ពីអាជ្ញាធរទីក្រុង Minneapolis នៃសហរដ្ឋអាមេរិក។

២៖ ពលរដ្ឋមីយ៉ាន់ម៉ាដែលកំពុងជាប់គាំង នៅសហរដ្ឋអាមេរិក អាចបន្តស្នាក់នៅប្រទេសនេះបាន ក្រោមច្បាប់ការពារជាបណ្តោះអាសន្ន។

៣៖ អាមេរិក, អូស្ត្រាលី, ឥណ្ឌា និងជប៉ុនសន្យាផ្តល់វ៉ាក់សាំង «១ពាន់លានដូស» ដល់តំបន់អាស៊ីអាគ្នេយ៍-ប៉ាស៊ីហ្វិក។

៤៖ នាយករដ្ឋមន្ត្រីថៃសម្តែងការសុំទោស និងថាការយក spray បាញ់ដាក់អ្នកសារព័ត៌មាន គឺជាការលេងសើចប៉ុណ្ណោះ។

៥៖ ក្រុមប្រឹក្សាសន្តិសុខ UN ស្នើឲ្យកងទ័ពបរទេស និងក្រុមទាហានស៉ីឈ្នួល ចាកចេញពីប្រទេសលីប៊ី។

៦៖ ប្រទេស៦៤ សម្តែងការប្រឆាំងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន លើប្រទេសចិនជុំវិញបញ្ហាសិទ្ធិមនុស្ស។

៧៖ ពលរដ្ឋអាមេរិកជាង ១០០លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំង។