(ប៉េកាំង)៖ ឯកអគ្គរាជទូត-រដ្ឋទូតអារ៉ាប៊ីសាអូឌីត និងប៉ាឡេស្ទីនដែលបានទៅបំពេញទស្សនកិច្ច នៅតំបន់ Xinjiang ក្នុងពេលថ្មីៗនេះ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ប្រទេសចិនបានកសាងតំបន់ Xinjiang យ៉ាងល្អប្រសើរ។ លោក Fariz Mehadawi ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន ប្រចាំនៅចិនបានមានប្រសាសន៍ថា ពួកមានភាពរីករាយ ដែលបានរៀនសូត្រ «គម្ពីរកូរ៉ាន់» នេះមានសារសំខាន់ណាស់ចំពោះជនមូស្លីម។

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅចិន បានថ្លែងអំណរគុណចំពោះរដ្ឋបាលតំបន់ ដែលបានផ្តល់ឱកាសរៀនសូត្រដ៏ល្អចំពោះជនមូស្លីម ដោយលោកបានថ្លែងថា ពួកយើងបានដឹងច្បាស់ នូវស្ថានការណ៍នៅតំបន់ Xinjiang។ អ្វីដែលយើងបានមើលឃើញនៅតំបន់ Xinjiang គឺទីក្រុងស្រស់ស្អាត ប្រជាជនស្លូតត្រង់ ហេដ្ឋរចនាសម្ព័ន្ធល្អ និងទំនើប។ ការងាររបស់រដ្ឋបាលនៅទីនោះគឺល្អប្រសើរ។ លោកបានអធិប្បាយម្តងទៀត នូវគោលជំហរបស់បណ្តាប្រទេសអារ៉ាប់ លើបញ្ហាតំបន់ Xinjiang នោះគឺទី១ យើងប្រកាន់ខ្ជាប់គោលការណ៍ ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ។ ទី២ កិច្ចការពាក់ព័ន្ធតំបន់ Xinjiang ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ ទី៣ ភារកិច្ចរបស់យើងនៅប្រទេសចិន គឺស្ថិតលើបញ្ហាទ្វេភាគី ព្រមទាំងអភិវឌ្ឍ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំង២៕