(ប៉េកាំង)៖ រយៈពេល ៣ថ្ងៃជាប់ៗគ្នា លោក ស៊ី ជីនភីង មេដឹកនាំកំពូលរបស់ប្រទេសចិនបានអញ្ជើញទៅចូលរួមការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាល របស់គណៈប្រតិភូនៃមហាសន្និបាតសភាទាំងពីរ ដើម្បីពិភាក្សាអំពីផែនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមសម្រាប់ «ផែនការ៥ឆ្នាំ ទី១៤» និងរយៈពេលកានត់តែវែង។

សញ្ញាទី១៖ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយមិនងាករេ ឈរលើដំណាក់កាលអភិវឌ្ឍន៍ថ្មី អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មី និងកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីលោក ស៊ី ជីនភីងចូលរួមការពិភាក្សាបីដងដោយឆ្លុះបញ្ចាំងពីតម្រូវការ «ថ្មី» ទាំងបីនេះ។ នៅក្នុងកិច្វពិភាក្សានៃគណៈប្រតិភូភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងលោកបានតម្រូវឱ្យ អនុវត្តទស្សនៈអភិវឌ្ឍន៍ថ្មីយ៉ាងពេញលេញនិងត្រឹមត្រូវផ្តោតលើការផ្តល់សេវាកម្មនិងការរួមបញ្ចូលទៅក្នុងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី។ នៅក្នុងសន្និសីទរួមនៃសមាជិកតំណាងវិស័យសុខាភិបាលនិងវិស័យអប់រំ លោកលើកឡើងពីបញ្ហាចំណុចក្តៅនៃជីវភាពរស់នៅរបស់ប្រជាជន និងសួរសំណួរហើយលើកពីតម្រូវការ។ នៅក្នុងកិច្ចពិភាក្សានៃ គណៈប្រតិភូខេត្ត Qinghai លោកបានអធិប្បាយពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាលក្ខណៈប្រព័ន្ធលើ៣ចំណុចគឺ វិស័យតំបន់ និងវិស័យពេលវេលា។

សញ្ញាទី២៖ ការស្វែងរកសុខុមាលកិច្ចសម្រាប់ប្រជាជនដោយមិនងាករេជាដាច់ខាតរាល់ពេលចូលរួមការពិនិត្យពិភាក្សារបស់គណៈប្រតិភូ លោក ស៊ី ជីនភីង តែងតែថ្លែង អំពីការពង្រឹងនិងពង្រីកសមិទ្ធផលនៃការលុបបំបាត់ភាពក្រីក្រ ជំរុញការអភិវឌ្ឍជនបទលើកកម្ពស់សមត្ថភាពបង្ការនិងព្យាបាលជំងឺនិងគ្រប់គ្រងសុខភាពនៅតាមមូលដ្ឋាន លើកកម្ពស់កម្រិតអប់រំនៅតំបន់ភាគកណ្តាលនិងខាងលិចប្រទេស បង្រួញគម្លាតអភិវឌ្ឍន៍រវាងទីក្រុងនិងជនបទ។ ល។

សញ្ញាទី៣៖ ដើរតាមផ្លូវរបស់ខ្លួនឯងយ៉ាងមុតមាំ ថ្លែងអំពីការផ្លាស់ប្តូររបស់អ្នកកើតក្រោយឆ្នាំ១៩៩០ និងឆ្នាំ២០០០ លោកស៊ីជីនភីងបានលើកឡើងថា៖ «មុនពេលពួកគេចេញ ទៅមើលពិភពលោក ប្រទេសចិនអាចឈរទន្ទឹមជាមួយពិភពលោកហើយ»។ បច្ចុប្បន្ន គណបក្សទាំងមូលកំពុងធ្វើការសិក្សានិងអប់រំអំពីប្រវត្តិរបស់បក្ស។ លោក ស៊ី ជីនភីង បានចង្អុលបង្ហាញថាការសិក្សាអំពីប្រវត្តិរបស់បក្សឱ្យបានល្អ និងធ្វើឱ្យកុំវង្វេងផ្លូវនៅចំពោះមុខស្ថានភាពស្មុគស្មាញ និងមិនរួញរាចិត្តក្នុងការប្រឈមមុខនឹងការលំបាក៕