(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៥៧,១៩៨នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៤៥នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៨,៧៦៥,៤២៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥១១,១៣៣នាក់ និងជាសះស្បើយឡើងសរុប ១៨,៩៧៣,១៩០នាក់។

គួរបញ្ជាក់ថា គួរបញ្ជាក់តាម អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាស៉ី (Anthony Fauci) បាននិយាយថា ជនជាតិអាមេរិកប្រហែលជាត្រូវនៅ បន្តអនុវត្តការពាក់ម៉ាស់ជាប្រចាំ រហូតដល់ឆ្នាំ២០២២ខាងមុខនេះ ដើម្បីការពារប្រឆាំងនឹងការឆ្លងរាតត្បាត COVID-19។ បើតាមទិន្នន័យកាលពីមួយសប្តាហ៍មុន សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងសរុបជាង ៥២លានដូសហើយ ជូនដល់ប្រជាជនរបស់ខ្លួន៕