យន្តហោះយោធាម៉ិចស៊ីកូធ្លាក់នៅក្នុងរដ្ឋ Veracruz, មនុស្ស៦នាក់បាត់បង់ជីវិត (Photo inisde)
22-02-2021 09:06
(ម៉ិចស៊ីកូស៊ីធី)៖ យ៉ាងហោចណាស់ទាហាន ០៦នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះដែលពួកគេជិះ បានធ្លាក់នៅក្នុងរដ្ឋវែរ៉ាគ្រូស (Veracruz) ភាគខាងកើតប្រទេសម៉ិចស៊ីកូ នៅថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិកខាងជើង)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
ជុំវិញសោកនាដកម្មខាងលើនេះ ក្រសួងការពារជាតិម៉ិចស៊ីកូ បានប្រកាសថា យន្តហោះប្រភេទ LearJet 45 ដែលមានលេខសម្គាល់ ៣៩១២ បានធ្លាក់នៅព្រឹកថ្ងៃអាទិត្យ ក្រោយការហោះចេញពីអាកាសយានដ្ឋាន អ៊ែល ឡែនស៊ែរ៉ូ (El Lencero) បានតែបន្តិចប៉ុណ្ណោះ។
គួរបញ្ជាក់ថា មូលហេតុនៃការធ្លាក់យន្តហោះខាងលើនេះ នៅមិនទាន់មានការបញ្ជាក់ឡើយ ខណៈកងទ័ពអាកាសម៉ិចស៊ីកូ កំពុងតែធ្វើការស៊ើបអង្កេត៕