(កាមេរូន)៖ អាជ្ញាធរនៃប្រទេសកាមេរូន បានឲ្យដឹងនៅថ្ងៃពុធនេះថា មានមនុស្ស ៥៣នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍រថយន្តក្រុង បុកជាមួយរថយន្តដឹកប្រេងឥន្ធនៈ ដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះរថយន្តទាំងពីរយ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន TRT នៅយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១។

លោក Ua Funka Augustine អភិបាលខេត្ត Desang ស្ថិតភាគខាងលិចប្រទេស បាននិយាយថា «សាកសពទាំងអស់ ត្រូវបានភ្លើងឆេះខ្ទេចខ្ទី មិនអាចកំណត់អត្តសញ្ញាណបានទេ»។ ហើយយ៉ាងហោចណាស់ មនុស្ស២៩នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ៕