(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ២,០១៨ករណីបន្ថែមទៀត នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០៧ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់។ នៅក្នុងរយៈពេលដូចគ្នានេះ ម៉ាឡេស៊ីក៏បានរកឃើញករណីស្លាប់ថ្មី ម្នាក់ទៀតផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៊ី បានកត់ត្រាករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៩៥,៣២៧ករណី ក្នុងនោះស្លាប់ ៤៣៨នាក់ និងជាសះស្បើយ ៧៨,៣៩៣នាក់ ឬស្មើនឹង៨២.២%៕