(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧៤,៥២៦,៨០៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៦៥៥,០៤៤នាក់ និងជាសះស្បើយឡើងវិញ ៥២,៣៦៣,០១០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៧, ៣៩២,៦១៨នាក់ ស្លាប់ចំនួន ៣១៤,៥៧៧នាក់ និងជាសះស្បើយចំនួន ១០,១៧០,៧៣៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៩,៩៥១,០៧២នាក់ ស្លាប់ចំនួន ១៤៤,៤៨៧នាក់ និងជាសះស្បើយ ៩,៤៨៩,១៤៣នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៧,០៤២,៦៩៥នាក់ ស្លាប់ ១៨៣,៨២២នាក់ និងជាសះស្បើយ ៦,១៣២,៦៨៣នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖