(ហ្សូរីច)៖ បើយោងតាមទិន្នន័យពីអាជ្ញាធរសុខាភិបាលនៃប្រទេសស្វីស បានបង្ហាញឲ្យដឹងថា នៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ស្វីសមានអ្នកឆ្លងជំងឺ COVID-19 ថ្មីៗ រហូតទៅដល់ ៥,៦២៥ករណី ។ នេះបើយោងតាមការចេញផ្សាយ សារព័ត៌មាន CNA នៅយប់ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លងថ្មី ប្រទេសស្វីសក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៨៩នាក់ទៀតផងដែរ។ ជាសរុប ប្រទេសអឺរ៉ុបដែលមានចំនួនប្រជាជនប្រមាណជាង ៨លាននាក់មួយនេះ មានចំនួនករណីឆ្លង ៣៩៤,៤៥៣ករណី ក្នុងនោះស្លាប់ ៥,៧៨១នាក់។

គួរបញ្ជាក់ថា នៅចំពោះមុខនៃការកើនឡើង នូវករណីឆ្លងថ្មី ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋាភិបាលស្វីស នៅសប្តាហ៍នេះបានសម្រេចដាក់ចេញនូវ វិធានការបិទទ្វាប្រទេសជាបន្ទាន់ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវមួយនេះ៕