(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទុយនីស៊ីថា ប្រជាជនទាំងអស់នឹងទទួលបាន វ៉ាក់សាំងកូវីដ-១៩ «ដោយមិនគិតថ្លៃ» ក្រោយការបញ្ជាទិញ ២លានដូសពីអាមេរិក

២៖ កូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរ ខណៈអត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃ កើនដល់លើស១,០០០នាក់ ជាលើកដំបូងបំផុត!

៣៖ លោក ដូណាល់ ត្រាំ «កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន» ប៉ុន្តែស្ថានភាពអាចនឹង ខុសពីប្រធានាធិបតីមុនៗ

៤៖ ជម្លោះពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលីកាន់តែក្តៅគគុក! អូស្ត្រាលីនឹងស្នើ WTO ឲ្យស៊ើបអង្កេតក្រោយចិនដំឡើងពន្ធ ៨០% លើស្រូវសាឡី

៥៖ កោះតៃវ៉ាន់អះអាងថា សហរដ្ឋអាមេរិកព្រមលក់ឧបករណ៍សំខាន់ សម្រាប់បំពាក់ឲ្យនាវាមុជទឹករបស់ខ្លួនហើយ

៦៖ លោក ចូ បៃដិន គ្រោងប្រកាសពីការតែងតាំងមន្ត្រីកំពូលៗ ទទួលបន្ទុកដោះស្រាយបញ្ហាអាកាសធាតុ