(ម៉ូស្គូ)៖ មជ្ឈមណ្ឌលឆ្លើយតបជំងឺរាតត្បាតសកល COVID-19 នៃប្រទេសរុស្សី នៅថ្ងៃអង្គារនេះ បានកត់ត្រានូវករណីឆ្លងថ្មីៗចំនួន ២៦,៤០២នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសមួួយនេះ កើនឡើងលើស ២,៣២២,០០០ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

ក្នុងរយៈពេលដូចគ្នានេះ រុស្ស៊ីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន ៥៦៩នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ៤០,៤៦៤នាក់។ ចំណែកឯអ្នកជាសះស្បើយវិញ មានចំនួនសរុប ១,៨០៣,៤៦៧នាក់ ក្រោយពីអ្នកជំងឺចំនួន ២៤,៧៦៣នាក់ទៀតបានជាសះស្បើយឡើងវិញនៅថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី បានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗខាងលើ មាន ៦,៥២៤ករណី ត្រូវបានរាយការណ៍ចេញពីទីក្រុងម៉ូស្គូ ដែលបាននាំឲ្យករណីឆ្លងសរុប នៅក្នុងរដ្ឋធានីមួយនេះ កើនដល់ ៦១២,២៤៨ករណីហើយ៕