(ហ្សាកាតា)៖ អត្រាប្រជាជនគ្មានការងារធ្វើ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន ២,៦៧លាននាក់ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19 រហូតដល់ចំនួន៩,៧៧លាននាក់ នៅក្នុងខែសីហា ឬក៏ពី៥,២៣ភាគរយ ដល់៧,០៧ភាគរយ បើធៀបនឹងខែដូចគ្នា ក្នុងឆ្នាំ២០២០នេះ, នេះបើតាមការបញ្ជាក់ពីលោកស្រី Sri Mulyani Indrawati រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោកស្រីរដ្ឋមន្ត្រី បានបង្ហាញថា ការកើនឡើងអត្រាគ្មានការងារធ្វើនេះនឹងមានផលប៉ះពាល់ដល់ ការកាត់បន្ថយអត្រាសុខុមាលភាពរបស់ប្រជាជន ប៉ុន្តែជំនួយសង្គមពីរដ្ឋាភិបាល បានជួយដោះស្រាយបញ្ហានេះ។

តាមការបញ្ជាក់ពីលោកស្រី, អត្រាសុខុមាលភាពថយចុះបានឆ្លុះបញ្ចាំងតាមរយៈមានប្រជាជនកាន់តែច្រើន បានផ្លាស់ប្តូរការងាររបស់ពួកគេ ពីវិស័យស្របច្បាប់ ទៅវិស័យមិនស្របច្បាប់៕