(ម៉ូស្គូ)៖ មជ្ឈមណ្ឌលឆ្លើយតបជំងឺរាតត្បាតសកល COVID-19 នៃប្រទេសរុស្សី នៅថ្ងៃអាទិត្យនេះ បានកត់ត្រានូវករណីឆ្លងថ្មីៗជាង ២៤,៥៨១នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនដល់ ២,០៨៩,៣២៩។ ប្រការនេះបាននាំឲ្យករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនឡើងដល់ជិត ២,០៣០,០០០ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមមជ្ឈមណ្ឌលឆ្លើយតប COVID-19 នៃប្រទេសរុស្សី ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗខាងលើ មាន ៦,៥៧៥ករណីត្រូវបានរាយការណ៍ចេញពីទីក្រុងម៉ូស្គូ ដែលបាននាំឲ្យករណីឆ្លងសរុប នៅក្នុងរដ្ឋធានីមួយនេះកើនឡើងដល់ជិត ៥៥៣,៧១៣ករណី។ ក្រៅពីការកើនឡើងយ៉ាងគំហុកនៃចំនួនករណីឆ្លង COVID-19 នេះ ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ជាង ៣៦,១៧៩នាក់ផងដែរ ខណៈអ្នកជំងឺសរុប ១,៥៥៩,៤៤៣នាក់ហើយបានជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសរុស្សីបានពិនិត្យសំណាករក COVID-19 លើមនុស្សជាង ៧២.៤លាននាក់ហើយនៅទូទាំងប្រទេស៕