(ប៉ារីស)៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) នៅថ្ងៃសុក្រនេះបាននិយាយថា ប្រទេសបារាំងនឹងផ្ដល់ការសម្រេចចិត្ត យ៉ាងច្បាស់លាស់មួយដល់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក មៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅក្នុងអំឡុងដំណើរទស្សនកិច្ចលោកមកកាន់ទីក្រុងប៉ារីស នៅសប្តាហ៍ក្រោយនេះ អំពីការជំទាស់របស់បារាំង ទៅនឹងការដកខ្លួនជាឯកតោភាគីរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន (Afghanistan) ឬអ៉ីរ៉ាក់ (Iraq) នៅក្នុងការប្រយុទ្ធប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធ ISIS។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Jean-Yves Le Drian និងប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) គ្រោងនឹងជួបជាមួយលោក Mike Pompeo នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ នៅទីក្រុងប៉ារីសនៃប្រទេសបារាំង៕