(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាទាហានយ៉ាងហោច២២នាក់ បានបាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដីមួយបានវាយប្រហារបន្ទាយរបស់ ពួកគេ នៅក្នុងខេត្ត Quang Tri ភាគកណ្ដាលនៃប្រទេស ខណៈប្រទេសអាស៊ានមួយនេះកំពុងតស៊ូប្រយុទ្ធជាមួយគ្រោះទឹកជំនន់ដ៏អាក្រក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋាភិបាលវៀតណាម បានឱ្យដឹងទៀតថា គ្រោះរអិលបាក់ដីខាងលើ បានវាយប្រហារលើបន្ទាយអង្គភាពមួយ នៃបន្ទាយយោធាតំបន់ទី៤ (4th Military Region) ហើយបច្ចុប្បន្នក្រុមអ្នកជួយសង្រ្គោះកំពុងតាមរកទាហានយ៉ាងហោច២០នាក់ ដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួន។

គួរជម្រាបថា ចាប់តាំងពីដើមខែតុលាមក ភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបានផ្ដាច់ជីវិតមនុស្ស៦៤នាក់ហើយ នៅតំបន់ភាគកណ្ដាល ប្រទេសវៀតណាម ហើយភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ត្រូវបានគេរំពឹងថានៅបន្តកើតឡើងនៅប៉ុន្មាថ្ងៃខាងមុខនេះ៕