(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។

១៖ លោក គីម ជុងអ៊ុន ចុះពិនិត្យតំបន់រងគ្រោះទឹកជំនន់ ខណៈប្អូនស្រីលោកទើបបង្ហាញខ្លួនវិញ ក្រោយបាត់មុខអស់ជាង២ខែ។

២៖ កងទ័ពអាមេនីបាញ់ទម្លាក់យន្តហោះដ្រូន៤គ្រឿង នៅតំបន់ជម្លោះព្រំដែនដ៏ក្តៅគគុក ជាមួយអាហ្សែបៃហ្សង់។

៣៖ លោក ដូណាល់ ត្រាំ និងភរិយា ធ្វើតេស្តវិជ្ជមានកូវីដ-19។

៤៖ បុគ្គលិកក្រុមហ៊ុនអាមេរិក Amazon ជាង ១៩,០០០នាក់ឆ្លងជំងឺកូវីដ-១៩។

៥៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុមប៉េអូ បំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់នៃសម្តេច ប៉ាប និងបានបង្កភាពតឹងជាមួយម្ចាស់ផ្ទះ ជុំវិញបញ្ហាចិន។

៦៖ កងទ័ពរុស្ស៊ីពេលនេះមានសមត្ថភាពខ្លាំងក្លាបំផុត គិតចាប់តាំងពីសូវៀតដួលរលំ, នេះបើតាមក្រុមជំនាញអន្តរជាតិ។

៧៖ ទីបំផុតជប៉ុនអនុម័តជាផ្លូវការនូវការផ្តល់វ៉ាក់សាំងកូវីដ-១៩មិនគិតថ្លៃ ជូនប្រជាជនខ្លួនទាំងអស់។