(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។

១៖ កងទ័ពអាកាសចិនបញ្ចេញវីដេអូដ៏រសើបមួយ ដែលទំនងជាបានយកកោះហ្គាំរបស់អាមេរិក ធ្វើជាគោលដៅហាត់សមទម្លាក់គ្រាប់បែក។

២៖ ស្វីសគ្រោងចាយរាប់ពាន់លានដុល្លារ ទិញយន្តហោះចម្បាំងពីបារាំង និងអាមេរិក ប៉ុន្តែរដ្ឋាភិបាលត្រូវសួរប្រជាជនសិនថា គាំទ្រឬអត់។

៣៖ រលំអគារនៅឥណ្ឌាសង្កត់មនុស្សស្លាប់ ១០នាក់ ខណៈជាង២០នាក់ទៀតបន្តជាប់ខ្លួន។

៤៖ ប៉ូលិសថៃកំពុងរកមុខក្រុមបាតុករ ដែលបានដាក់និងដក «ស្លាកប្រជាជន» ចេញពីទីលានក្បែរព្រះរាជវាំង។

៥៖ រុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធយោធា ដ៏គគ្រឹកគគ្រេងមានឈ្មោះថា «Kavkaz-2020» នៅលើដែនសមុទ្រខ្មៅ។

៦៖ ឥណ្ឌាសម្រេចបើកទ្វារប្រាសាទ Taj Mahal ឡើងវិញ ខណៈចំនួនអ្នកឆ្លងកូរ៉ូណាកំពុងកើនឡើងឥតឈប់ឈរ។

៧៖ ហ្វីលីពីនទើបរកឃើញអ្នកឆ្លងថ្មីៗនៃ COVID-19 ចំនួន៣,៤៧៥នាក់ថែមទៀតក្នុងមួយថ្ងៃ។