(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបាន កើនដល់ ៥.៤លាននាក់ហើយ បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៩២,៦០៥ ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ ១,១១៣នាក់ ក៏បានស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា ដោយធ្វើឱ្យចំនួនអ្នកស្លាប់សរុប ដោយសារ COVID-19 កើនដល់ ៨៦,៧៥២នាក់។

ឥណ្ឌាបច្ចុប្បន្ន គឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនលំដាប់ទី២នៅលើពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិកដែលមានអ្នកឆ្លង ៦.៧លាន នាក់៕