(ញូយ៉ក)៖ មនុស្សយ៉ាងហោច២នាក់ បានស្លាប់ និង១៤នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយ ក្នុងទីក្រុង Rochester នៃរដ្ឋញូយ៉ក។ នេះបើតាម ប៉ូលិសអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។

ហេតុការណ៍បាញ់ប្រហារខាងលើ បានកើតឡើងនៅម៉ោងប្រមាណ ១២៖៣០នាទីយប់ថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងនៅរដ្ឋញូយ៉ក) នៅក្នុងពិធីជប់លៀងមួយ ដោយបង្ខំ ឱ្យមនុស្សជាង១០០នាក់ រត់ចេញពីកន្លែងកើតហេតុទាំងភ័យស្លន់ស្លោរ។

ប៉ុន្តែមកទល់នឹងពេលនេះ ប៉ូលិសអាមេរិក មិនទាន់បញ្ជាក់ពីមូលហេតុនៃការបាញ់ប្រហារខាងលើ ឬក៏ការចាប់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ខណៈការស៊ើបអង្កេត មួយកំពុងធ្វើឡើង៕