(រ៉ង់ហ្គូន)៖ នៅព្រឹកថ្ងៃអាទិត្យនេះ មីយ៉ាន់ម៉ាបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ២០១នាក់ថែមទៀត ដែលធ្វើឲ្យករណីឆ្លងសរុបបន្តលោតដល់ជិត ២,៨០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា់ ការរកឃើញករណីថ្មីៗខាងលើបានធ្វើឲ្យចំនួនករណីឆ្លងសរុបនៃ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ២,៧៩៦នាក់។ ក្នុងចំណោមអ្នកជំងឺនោះ ៦៧៦នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ខណៈ១៦នាក់បានបាត់បង់ជីវិត។

គួរជម្រាបថា មកទល់ពេលនេះ ការធ្វើតេស្តរក COVID-19 ត្រូវបានធ្វើឡើងចំពោះមនុស្សសរុប ១៩១,៦៩៦នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមនុស្ស ៩,១៦៥នាក់ កំពុងបន្តស្ថិតក្រោមការពិនិត្យតាមដាន។ មីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងដំបូងចំនួន ២ករណី កាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅ៕