(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៨,៦៣៧,៦៧៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៩១៨,៨៩២នាក់ និងជាសះស្បើយឡើងវិញ ២០,៥៦០,៣២២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦,៦៣៤,៣៣៣នាក់ ស្លាប់ចំនួន ១៩៧,៣៦១នាក់ និងជាសះស្បើយចំនួន ៣,៩១៣,៩៣០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤,៦៥៧,៣៧៩នាក់ ស្លាប់ចំនួន ៧៧,៥០៦នាក់ និងជាសះស្បើយ ៣,៦២១,៤៣៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៤,២៨៣,៩៧៨នាក់ ស្លាប់ ១៣០,៤៧៤នាក់ និងជាសះស្បើយ ៣,៥៣០,៦៥៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖