Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសចិននឹងរៀបចំ «សន្និសីទផ្កាយរណបកំណត់ទីតាំង ប្រចាំឆ្នាំ២០២០» នៅក្នុងខេត្ត Sichuan

11-09-2020 18:27

(ប៉េកាំង)៖ សន្និសីទប្រព័ន្ធផ្កាយរណបកំណត់ទីតាំងចិនប្រចាំឆ្នាំ២០២០ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែវិច្ឆិកា នៅទីក្រុងឆឹងទូ (Chengdu) នៃខេត្តស៊ីឈួន (Sichuan) ភាគនិរតីប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

មន្ត្រីការិយាល័យគ្រប់គ្រងផ្ការណបចិន (CSNO) បានគូសបញ្ជាក់ថា វេទិកាស្តីពីប្រធានបទ «យុគសម័យសកលលោកថ្មី (New Global Era)» ស្តីពីប្រព័ន្ធផ្កាយរណបកំណត់ទីតាំងជាសកលហៅកាត់ថា GNSS (global navigation satellite system) ដែលត្រូវបានពន្យារពេលដោយសារការតែការផ្ទុះឡើង នៃជំងឺរាតត្បាតសកល COVID-19 នឹងត្រូវធ្វើឡើងតាមកាលកំណត់ខាងលើនេះវិញ។ សន្និសីទនេះនឹងរួមបញ្ចូល សិក្ខាសាលា, វេទិកា, ការតាំងពិព័រណ៍ និងសកម្មភាពបែបវិទ្យាសាស្ត្រផ្សេងៗទៀត។

គួរបញ្ជាក់ថា សន្និសីទនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលធ្លាប់បានរៀបចំឡើងនៅក្នុងទីក្រុងនានារួមមាន ទីក្រុងប៉េកាំង សៀងហៃ និងវូហាន ចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ។ វាជាវេទិកាបើកទូលាយ សម្រាប់ការផ្លាស់ប្តូរការសិក្សា និងបង្ហាញពីសមិទ្ធផលចុងក្រោយនៃប្រព័ន្ធផ្កាយរណប ប៉ីតូវ (BeiDou) ដែលជាប្រព័ន្ធកំណត់ទីតាំងរបស់ចិន ដែលត្រៀមនឹងផ្តល់សេវាកម្មទីតាំង ដ៏មានភាពជាក់លាក់នៅជុំវិញផែនដី៕