(សៀងហៃ)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន៤៩ បន្ថែម កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

គណៈកម្មការជាតិសុខាភិបាលចិន បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីៗខាងលើ មាន១៤ ជាករណីឆ្លងក្នុងស្រុក។ ចំណែកឯ ៣៥ករណីទៀតជាករណី នាំចូលពីបរទេស ហើយក្នុងនោះទៀតសោត មានអ្នកជំងឺ ៣១នាក់មិនមានរោគសញ្ញានោះទេ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ប្រទេសចិនមានអ្នកឆ្លង COVID-19 សរុប ៨៤,៦៦៨នាក់ ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និង៧៩,២៣២នាក់ បានជាសះស្បើយឡើងវិញ៕